បណ្ណាល័យ

Thu-21-April-2016

បណ្ណាល័យស្តង់ដារ គឺជាបណ្ណាល័យពិសេសមួយ ដែលស្ថិតនៅ ក្រោមនាយកដ្ឋានពត៌មាន នៃវិទ្យាស្ថានស្តង់ដារកម្ពុជា។ បណ្ណាល័យ នេះ ជាកន្លែងប្រមូលផ្ដុំដោយឯកសារថ្មីៗ និងស្តង់ដារគ្រប់ប្រភេទ ឯកសារបទប្បញ្ញតិ្តបច្ចេកទេស និងឯកសារនីតិវិធីវាយតម្លៃភាព អនុលោម។ ឯកសារដែលមានទាំងនោះ មានទម្រង់ជាផ្នែករឹង (Hardcopy) និងផ្នែកទន់(softcopy)។
    ១. ការសម្រាំងឯកសារស្តង់ដារ ដែលមាននៅក្នុងបណ្ណាល័យ ស្តង់ដារដូចជាៈ
    - ស្តង់ដារកម្ពុជា
    - ស្តង់ដារអន្តរជាតិ និង
    - ស្តង់ដារជាតិ របស់ប្រទេសផ្សេងៗទៀត
    ២. បទប្បញ្ញតិ្តបច្ចេកទេសរបស់កម្ពុជា និងរបស់ប្រទេសជា សមាជិក WTO ខ្លះទៀត
    ៣. ឯកសារយោង និងសៀវភៅសិក្សា ដូចជាបញ្ជីរាយឈ្មោះ ស្តង់ដារនៃប្រទេសផ្សេងៗ។ សៀវភៅបញ្ជីរាយឈ្មោះស្តង់ដារដែល បានបោះពុម្ពផ្សាយ រួមមានបញ្ជីឈ្មោះស្តង់ដារ អភិវឌ្ឍដោយមន្រី្ត របស់បណ្ណាល័យស្តង់ដារ គឺឧបករណ៍មានសារៈប្រយោជន៍ក្នុងការ សិក្សា ស្រាវជ្រាវសម្រាប់ស្តង់ដារដែលត្រូវការ។
    ៤. ទស្សនាវដ្ដី៖ បណ្ណាល័យស្តង់ដារ មានទស្សនាវដ្ដីបរទេសផង ដែរ ដែលមានប្រធានបទផ្សេងៗគ្នាដូចជាផ្នែកស្តង់ដាររូបនីយកម្ម ផ្នែកគុណភាព ផ្នែកអប់រំ ផ្នែវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ព្រមទាំងប្រធានបទទូទៅ។
អ្នកមានសិទិ្ធដើម្បីខ្ចីសៀវភៅ
   
     .មន្រី្តនៃវិទ្យាស្ថានស្តង់ដារកម្ពុជា
    .អ្នកប្រើប្រាស់បណ្ណាល័យស្តង់ដារកអាចខ្ចីសៀវភៅ ឬឯកសារ ជាបណ្តោះអាសន្នបាន ដោយមានការយល់ព្រមពីប្រធានបណ្ណាល័យ ស្តង់ដារ។
    .អ្នកខ្ចីសៀវភៅទាំងឡាយ ត្រូវគោរពតាមបទបញ្ជាស្ដីពីការប្រើ ប្រាស់បណ្ណាល័យស្តង់ដាររបស់វិទ្យាស្ថានស្តង់ដារកម្ពុជា។ 
ការខ្ចីសៀវភៅ និង ឯកសារ
អ្នកខ្ចីសៀវភៅត្រូវគោរពតាមគោលការណ៍ទូទៅដូចតទៅៈ
    -ត្រូវស្នើសុំកាតសម្រាប់ខ្ចីសៀវភៅ ដោយមានរូបថត ៣x៤ និងអត្ត សញ្ញាណប័ណ្ណភា្ជប់មកជាមួយពាក្យសុំ
    -បំពេញពាក្យស្នើសុំឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ
    -មុនពេលយកឯកសារ ឬសៀវភៅដែលខ្ចីចេញពីបណ្ណាល័យ អ្នកខ្ចីត្រូវពិនិត្យមើលថាតើសៀវភៅ ឬឯកសារនេះមានរហែក ឬទេ ហើយត្រូវប្រាប់មន្ត្រីបណ្ណាល័យក្នុងករណីដែលមាន ពុំដូចនោះទេ អ្នកខ្ចីត្រូវទទួលខុសត្រូវលើការខូចខាត ឬរហែកនោះ។
    .អ្នកខ្ចីសៀវភៅទាំងឡាយ ដែលជាមន្រី្តនៃវិទ្យាស្ថានស្តង់ដារកម្ពុជាត្រូវសងសៀវភៅ ឬឯកសារដែលបានខ្ចី ព្រមទាំងកាតខ្ចី សៀវភៅជូនទៅបណ្ណាល័យស្តង់ដារមុនពេលប្ដូរចេញ ឬ សុំឈប់ការងារវិទ្យាស្ថាន។
    .ពួកគេត្រូវប្រាប់ទៅមន្រី្តបណ្ណាល័យស្តង់ដារពីសៀវភៅ ឬឯកសារ ដែលពួកគេត្រូវការខ្ចីពីបណ្ណាល័យស្តង់ដារ បង្ហាញមន្រី្តបណ្ណាល័យស្តង់ដារនូវសៀវភៅ ឬឯកសារដែលខ្ចី អត្តសញ្ញាណប័ណ្ណ ឬ ប័ណ្ណសំគាល់ផ្សេងៗ ដែលបង្ហាញអំពីអត្តសញ្ញាណរបស់ពួកគេ ដែល ជាប័ណ្ណនៅមានសុពលភាព។
    .អ្នកខ្ចីត្រូវសងសៀវភៅ ឬ ឯកសារដែលបានខ្ចី បន្ទាប់ពីមន្រី្តបណ្ណាល័យស្តង់ដារបានពិនិត្យលក្ខខណ្ឌសៀវភៅ ឬ ឯកសារដែល បានសងនឹងធ្វើការប្រគល់ជូន នូវប័ណ្ណសំគាល់ខ្លួនត្រលប់ទៅពួកគេ វិញ។



ចូលគណនីប្រើប្រាស់
អាគារលេខ៥០៨ ផ្លូវជាតិ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥ / ទូរសារៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥
អ៊ីម៉េលៈ camtbt-info@isc.gov.kh / វែបសាយៈ www.isc.gov.kh
©២០១៦​ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  វិទ្យាស្ថានស្តង់ដារកម្ពុជា.
រចនា និងបង្ហោះដោយ សឺវីងវេប សឹលូសិន.