វិញ្ញាបនបត្រកម្មបញ្ជក់ផលិតផល

Thu-21-April-2016

ការចេញវិញ្ញាបនបត្រផលិតផល គឺជាការបញ្ជាក់ថាផលិតផលមួយ​​ ពិតជាបានអនុលោមទៅតាមការតម្រូវនៃស្តង់ដារសម្រាប់ផលិតផល​នោះ តាមរយៈការធ្វើតេស្ត ការវាយតម្លៃប្រព័ន្ធត្រួតពិនិត្យគុណភាព និងការអង្កេតតាមដានអំពីគុណភាព​ផលិតផលនៅតាមរោងចក្រ/សហគ្រាស។ ការបង្ហាញថាផលិតផល​មួយពិតជាបានអនុលោមទៅតាមស្តង់ដារផលិតផលនោះ វាបានជួយៈ 

- ផ្តល់នូវទំនុកចិត្តដល់អ្នកប្រើប្រាស់ 

- ធ្វើឲ្យក្រុមហ៊ុនចាប់ផ្តើមមានការប្រកួតប្រជែង 

- ធ្វើឲ្យបញ្ញត្តិករមានទំនុកទុកចិត្តថា ផលិតផលនោះត្រូវបានធានាអំពីលក្ខខណ្ឌសុខភាព​ សុវត្ថិភាព ឬ​បរិស្ថាន។


-តម្រូវការឯកសារភ្ជាប់ជាមួយពាក្យស្នើសុំសញ្ញាស្តង់ដារកម្ពុជា
ល.រ តម្រូវការឯកសារភ្ជាប់ជាមួយពាក្យស្នើសុំ ចំនួនឯកសារថតចម្លង
ច្បាប់ចម្លងប្រកាស/សេចក្ដីសម្រេចអនុញ្ញាតបើកក្រុមហ៊ុន/រោងចក្រ/សហគ្រាស/សិប្បកម្មរបស់ក្រសួង ឧស្សាហកម្មនិងសិប្បកម្ម ១ច្បាប់
គំនូសប្លង់ទីតាំងផលិតកម្មនិងទីតាំងឧបករណ៍ផលិត ១ច្បាប់
គំនូសបំព្រួញខ្សែសង្វាក់ផលិតកម្ម ១ច្បាប់
បញ្ជីរាយឈ្មោះគ្រឿងចក្រ-ម៉ាស៊ីននិងឧបករណ៍ប្រើប្រាស់ក្នុងការផលិត ១ច្បាប់
បញ្ជីរាយឈ្មោះវត្ថុធាតុដើមដែលប្រើប្រាស់ក្នុងការផលិត ១ច្បាប់
គំរូស្លាកសញ្ញាដែលមានបំណងប្រើប្រាស់សញ្ញាស្ដង់ដារ (ភ្ជាប់ Soft Copy ប្រសិនបើមាន) ១ច្បាប់
ច្បាប់ចម្លងវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជសញ្ញានៃផលិតផល ១ច្បាប់
ច្បាប់ចម្លងវិញ្ញាបនប័ត្រពី GS1 CAMBODIA ចេញដោយសភាពាណិជ្ជកម្មកម្ពុជា ១ច្បាប់
ច្បាប់ដើមអាជ្ញាប័ណ្ណប្រើសញ្ញាស្ដង់ដារកម្ពុជាបានបញ្ចប់​ (ករណីសុំបន្តសុពលភាពអាជ្ញាប័ណ្ណ) ច្បាប់ដើម
-ពាក្យស្នើសុំ
ល.រ បរិយាយ ឯកសារភ្ជាប់ (Link Documents) ផ្សេងៗ
ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ផលិតផលនិងអាជ្ញាប័ណ្ណប្រើសញ្ញាស្តង់ដារសម្រាប់ទឹកពិសាដប Application#B01 Application with Initial Questionnaire
ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ផលិតផលនិងអាជ្ញាប័ណ្ណប្រើសញ្ញាស្តង់ដារសម្រាប់ទឹកត្រី Application#B02 Application with Initial Questionnaire
ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ផលិតផលនិងអាជ្ញាប័ណ្ណប្រើសញ្ញាស្តង់ដារសម្រាប់ទឹកស៊ីអ៊ីវ Application#B03 Application with Initial Questionnaire
ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ផលិតផលនិងអាជ្ញាប័ណ្ណប្រើសញ្ញាស្តង់ដារសម្រាប់ផលិតផលទូទៅ Application#B03 Application

ចូលគណនីប្រើប្រាស់
អាគារលេខ៥០៨ ផ្លូវជាតិ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥ / ទូរសារៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥
អ៊ីម៉េលៈ camtbt-info@isc.gov.kh / វែបសាយៈ www.isc.gov.kh
©២០១៦​ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  វិទ្យាស្ថានស្តង់ដារកម្ពុជា.
រចនា និងបង្ហោះដោយ សឺវីងវេប សឹលូសិន.