កិច្ចសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការចុះបញ្ជីផលិតផល

Fri-11-October-2019

នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានរៀបចំកិច្ចសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការចុះបញ្ជីផលិតផល ក្រោមអធិបតីភាពរបស់ឯកឧត្តម ចាន់ សូផា  អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ដោយមានការអញ្ជើញចូលរួមពីផលិតករ/សិប្បករ ផ្សារទំនើប និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
គោលបំណងសំខាន់នៃសិក្ខាសាលានេះ៖
-    ធ្វើឲ្យប្រសើរឡើងនូវគុណភាពផលិតផល និងការគ្រប់គ្រង
-    បង្កើនប្រសិទ្ធភាពផលិតកម្មឲ្យកាន់តែប្រសើរឡើង និងងាយស្រួល
-    ធានឲ្យការធ្វើពាណិជ្ជកម្មឲ្យកាន់តែប្រសើរឡើង និងងាយស្រួល
-    បង្កឲ្យការប្រើប្រាស់មានលក្ខណៈងាយស្រួល
-    បង្កើនការការពារអ្នកប្រើប្រាស់ និងលើកកម្ពស់សុខុមាលភាពសាធារណៈ
-    ទប់ស្កាត់ទំនិញគ្មានគុណភាព និងក្លែងបន្លំ
-    អនុវត្តតាមកិច្ចព្រមព្រៀងអាស៊ាន

អត្ថបទដែលទាក់ទង

[ Fri-23-October-2020 ]
កិច្ចប្រជុំគណកម្មការបច្ចេកទេសទី៦ ផ្នែកផលិតផលអគ្គិសនី និងអេឡិចត្រូនិច ពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើស្តង់ដារអន្តរជាតិ IEC ផ្នែកផលិតផលអគ្គិសនី

[ Wed-21-October-2020 ]
កាលពីថ្ងៃទី ២០ ខែតុលា ឆ្នំា២០២០ នៅវិទ្យាស្ថានស្តង់ដារកម្ពុជា គណៈកម្មការបច្ចេកទេសទី៤ (គប) ផ្នែក ធុញ្ញជាតិ បន្លែ និងផ្លែឈើ

[ Thu-05-March-2020 ]
នាព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០២០ នៅវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីអត្ថប្រយោជន៍នៃការចូលរួមអភិវឌ្ឍ និងអនុវត្តស្តង់ដារ
ចូលគណនីប្រើប្រាស់
អាគារលេខ៥០៨ ផ្លូវជាតិ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥ / ទូរសារៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥
អ៊ីម៉េលៈ camtbt-info@isc.gov.kh / វែបសាយៈ www.isc.gov.kh
©២០១៦​ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  វិទ្យាស្ថានស្តង់ដារកម្ពុជា.
រចនា និងបង្ហោះដោយ សឺវីងវេប សឹលូសិន.