ចំណុចសាកសួរទាក់ទង WTO/TBT
ចំណុចសាកសួរទាក់ទង WTO/TBT ក្នុងប្រទេសកម្ពុជា និងការជូនដំណឹងគឺជាចំណុចទំនាក់ទំនងជាតិដែលអនុវត្តកាតព្វដែលមានតម្លាភាពក្រោមកិច្ចព្រមព្រៀងស្តីពីរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (កិច្ចព្រមព្រៀងTBT) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ចំណុចទាក់ទងនេះត្រូវបានបង្កើតឡើងនៅក្រោមវិទ្យាស្ថានស្តង់ដាកម្ពុជា នាយកដ្ឋានព័ត៌មាន និងសេចក្តីជូនដំណឹងស្តីពីរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្មនេះមាន:
- ជូនដំណឹងស្ដង់ដារផ្សេងៗ , បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីនៃការវាយតំលៃអនុលោមដែលបាន ស្នើឡើង និងអនុម័តនៅក្នុងប្រទេសកម្ពុជាដែលអាចបង្កើតជាឧបសគ្គមិនចាំបាច់ក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសសមាជិក អង្គការពាណិជ្ជកម្មពិភពលោកផ្សេងទៀត;
- ទទួលបានការជូនដំណឹងពីសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយបានបញ្ជូនបន្តទៀត ទៅក្រសួងដែលពាក់ព័ន្ធស្ថាប័ន និងភាគីដែលចាប់អារម្មណ៍ចំពោះការផ្តល់យោបល់ ។
- ការទទួល និងការឆ្លើយសំណួររបស់សមាជិកអង្គការពាណិជ្ជកម្មពិភពលោកផ្សេងទៀតស្តីពីបញ្ហា TBT និងលើសំណើផ្តល់ឯកសារដែលអាចរកបានដែលពាក់ព័ន្ធ;
- ផ្ញើការសាកសួរពីក្រសួងពាក់ព័ន្ធ ស្ថាប័ន និងភាគីដែលចាប់អារម្មណ៍លើបញ្ហាដល់សមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក TBT ផ្សេងទៀត។
សម្រាប់ច្បាប់ចម្លងនៃអត្ថបទពេញលេញនៃការជូនដំណឹង TBT ភាគីពាក់ព័ន្ធមានជម្រើសពីរ:
ទំនាក់ទំនងមកកាន់ចំណុចសាកសួរទាក់ទង WTO/TBT
វិទ្យាស្ថានស្តង់ដាកម្ពុជា (ISC)
នាយកដ្ឋានព័ត៌មាន (ID)
# 538 ផ្លូវជាតិលេខ២, សង្កាត់ចាក់អង្រែលើ
ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ទូរស័ព្ទ: +855 23 216 086
ទូរសារ +855 23 216 086