ការចេញវិញ្ញាបនបត្រផលិតផល គឺជាការបញ្ជាក់ថាផលិតផលមួយ ពិតជាបានអនុលោមទៅតាមការតម្រូវនៃស្តង់ដារសម្រាប់ផលិតផលនោះ តាមរយៈការធ្វើតេស្ត ការវាយតម្លៃប្រព័ន្ធត្រួតពិនិត្យគុណភាព និងការអង្កេតតាមដានអំពីគុណភាពផលិតផលនៅតាមរោងចក្រ/សហគ្រាស។ ការបង្ហាញថាផលិតផលមួយពិតជាបានអនុលោមទៅតាមស្តង់ដារផលិតផលនោះ វាបានជួយៈ
- ផ្តល់នូវទំនុកចិត្តដល់អ្នកប្រើប្រាស់
- ធ្វើឲ្យក្រុមហ៊ុនចាប់ផ្តើមមានការប្រកួតប្រជែង
- ធ្វើឲ្យបញ្ញត្តិករមានទំនុកទុកចិត្តថា ផលិតផលនោះត្រូវបានធានាអំពីលក្ខខណ្ឌសុខភាព សុវត្ថិភាព ឬបរិស្ថាន។