គោលបំណងទី១ ៖ ស្ដង់ដារកម្ពុជាត្រូវបានអភិរឌ្ឍន៍ឡើង ដើម្បីបំពេញតំរូវការរបស់ឧស្សាហកម្មនិងអ្នកប្រើប្រាស់ក្នុងគោលបំណងបង្កើននូវគុណភាពនិងសុវត្ថិភាពផលិតផលនិងសេវាកម្ម ។
គោលបំណងទី២ ៖ ស្ដង់ដារកម្ពុជាឆ្លើយតបទៅនឹងការតំរូវដែលបានទទួលស្គាល់ជាទូទៅ ពីអ្នកផលិត និងអ្នកប្រើប្រាស់ហើយមានគោលបំណងកាត់បន្ថយការចំណាយធនធាន និងលុបបំបាត់ភាពខុសគ្នា មិនចាំបាច់ ដើម្បីទទួលបានអត្ថប្រយោជន៍សំរាប់ សេដ្ឋកិច្ចជាតិ ។
គោលបំណងទី៣ ៖ ស្ដង់ដារកម្ពុជាសំរាប់ផលិតផលធានាលើកំរិតគុណភាពប្រសើរបំផុតរបស់ផលិតផល ដែលទីផ្សារចង់បាន ។
គោលបំណងទី៤ ៖ ស្ដង់ដារត្រូវបានបង្កើតដោយប្រើប្រាស់គោលការណ៍ព្រមព្រៀងគ្នា និងស្របតាមស្ដង់ដារអន្ដរជាតិក្នុងកំរិតអតិបរមា ដែលអាចធ្វើបាន ។
គោលបំណងទី៥ ៖ ស្ដង់ដារអនុលោមតាមការតំរូវនានានៃកិច្ចព្រមព្រៀងស្ដីពីរបាំងបច្ចេកទេសផ្នែកពាណិជ្ជកម្ម (TBT) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។