ដំណើរការបង្កើតស្តង់ដារកម្ពុជា

Thu-21-April-2016

ដំណាក់កាលទី១

ការដាក់សំណើរនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ស្តង់ដារកម្ពុជានាយកដ្ឋានអភិវឌ្ឍន៍ស្តង់ដារបណ្តុះបណ្តាលនិងពិគ្រោះយោបល់ (DSTC) ត្រូវទទួលបានការស្នើសុំបង្កើតស្តង់ដារពីអ្នកប្រើប្រាស់ស្តង់ដាររួមមាននិយតករឧស្សាហកម្មអ្នកប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាល (ទាំងក្នុងនិងក្រៅប្រទេស) ដែលបានកំណត់អំពីតម្រូវការជាក់លាក់ក្នុងការប្រើប្រាស់ស្តង់ដារកម្ពុជា។បន្ទាប់មក DSTC ធ្វើការជ្រើសរើសស្តង់ដារអាទិភាពសម្រាប់ការអភិវឌ្ឍន៍រួចបញ្ជូនស្តង់ដារទាំងនោះទៅក្រុមប្រឹក្សាស្តង់ដារជាតិដើម្បីសុំការយល់ព្រមជាផ្លូវការ។នៅពេលទទួលបានការយល់ព្រមលើសំណើខាងលើរួចហើយគម្រោងអភិវឌ្ឍន៍ស្តង់ដារនឹងត្រូវបានបង្កើតឡើងដែលការងារនេះទាក់ទងទៅនឹងភារៈកិច្ចរបស់គណៈកម្មការបច្ចេកទេសដែលមានតួនាទីធ្វើសេចក្តីព្រាងស្តង់ដារ។ក្នុងករណីដែលពុំមានគណៈកម្មការបច្ចេកទេស ឬក្រុមការងារដែលមានសមត្ថភាពសមស្របទៅនឹងស្តង់ដារដែលត្រូវបង្កើតក្រុមប្រឹក្សាស្តង់ដារជាតិត្រូវបង្កើតគណៈកម្មការបច្ចេកទេសឬក្រុមការងារថ្មីដើម្បីបំពេញការងារនេះ។

ដំណាក់កាលទី២

ការរៀបចំពង្រាងសេចក្តីព្រាងស្តង់ដារ (DCS) ត្រូវបានរៀបចំឡើងដោយគណៈកម្មការបច្ចេកទេសនិងក្រុមការងារពាក់ព័ន្ធហើយក្រោយពិបានបញ្ចប់សេចក្តីព្រាងស្តង់ដារកម្ពុជានេះនឹងត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈក្នុងរយៈពេល៦០ថ្ងៃ។សេចក្តីព្រាងស្តង់ដារកម្ពុជាត្រូវបានផ្ញើទៅភាគីពាក់ព័ន្ធទាំងខាងក្នុង និងខាងក្រៅដើម្បីផ្តល់យោបល់។សេចក្តីព្រាងស្តង់ដារកម្ពុជានេះក៏ត្រូវបានពិនិត្យផ្ទៀងផ្ទាត់ខ្លឹមសារ និងអក្ខរាវិរុទ្ធឡើងវិញផងដែរដោយក្រុមរៀបចំបោះពុម្ភស្តង់ដារនៃនាយកដ្ឋានអភិវឌ្ឍន៍ស្តង់ដារ បណ្តុះបណ្តាលនិងពិគ្រោះយោបល់។

ដំណាក់កាលទី៣

ការត្រួតពិនិត្យឡើងវិញក្រោយពីធ្វើការផ្សព្វផ្សាយជាសាធារណៈតាមពេលវេលាកំណត់មកសេចក្តីព្រាងស្តង់ដារកម្ពុជាត្រូវបានពិនិត្យផ្ទៀងផ្ទាត់ឡើងវិញហើយករណីមានការតវ៉ាឬការផ្តល់អនុសាសន៍ពីសាធារណៈជនសេចក្តីព្រាងស្តង់ដារត្រូវបានកែសម្រួលឡើងវិញដោយគណៈកម្មការបច្ចេកទេសដើម្បីបង្ហាញថារាល់មតិយោបល់ដែលទទួលបានពីភាគីពាក់ព័ន្ធត្រូវបានដោះស្រាយ។ដំណាក់កាលទី៤ការអនុម័តក្រោយពេលគណៈកម្មការបច្ចេកទេសយល់ស្របលើសេចក្តីព្រាងស្តង់ដារកម្ពុជាចុងក្រោយសេចក្តីព្រាងស្តង់ដារកម្ពុជាចុងក្រោយនេះត្រូវបញ្ជូនទៅក្រុមប្រឹក្សាស្តង់ដារជាតិដើម្បីធ្វើការអនុម័ត ហើយបន្ទាប់មកសេចក្តីព្រាងស្តង់ដារកម្ពុជាដែលបានអនុម័តនេះត្រូវបានបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មដើម្បីសុំការអនុម័តជាស្តង់ដារកម្ពុជាផ្លូវការ។

  

ចូលគណនីប្រើប្រាស់
អាគារលេខ៥០៨ ផ្លូវជាតិ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥ / ទូរសារៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥
អ៊ីម៉េលៈ discinfo@camnet.com.kh / វែបសាយៈ www.isc.gov.kh
©២០១៦​ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  វិទ្យាស្ថានស្តង់ដារកម្ពុជា.
រចនា និងបង្ហោះដោយ សឺវីងវេប សឹលូសិន.