ប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីស្តង់ដារកម្ពុជា និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ទាក់ទងនឹងការគ្រប់គ្រងសារធាតុគីមី

Wed-18-May-2016

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅវិទ្យាស្ថានស្តង់ដារកម្ពុជា មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីស្តង់ដារកម្ពុជា និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ទាក់ទងនឹងការគ្រប់គ្រងសារធាតុគីមី ក្រោមអធិបតីភាព របស់ ឯកឧត្ដម ចាន់ បូរិន្ទ ប្រធានវិទ្យាស្ថានស្តង់ដារកម្ពុជា។កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្ដង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន/រោងចក្រ/សហគ្រាស/ សិប្បកម្ម ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ នាំចេញ នាំចូល ផ្គត់ផ្គង់ និងចែកចាយសារធាតុគីមីក្នុងវិស័យ ឧស្សាហកម្ម។គោលបំណងសំខាន់នៃកិច្ចប្រជុំផ្សព្វផ្សាយនេះ គឺដើម្បី៖  ឲ្យក្រុមហ៊ុន/រោងចក្រ/សហគ្រាស/សិប្បកម្មទាំងអស់ ដែលមានពាក់ព័ន្ធនឹងការប្រើប្រាស់ នាំចេញ នាំចូល ផ្គត់ផ្គង់ និងចែកចាយសារធាតុគីមី បានយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ព្រមទាំងបានយល់ដឹងអំពីបែបបទ និងនីតិវិធីនៃការស្មើសុំលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណប្រើប្រាស់ នាំចេញ នាំចូល ផ្គត់ផ្គង់ និងចែកចាយសារធាតុគីមីក្នុងវិស័យឧស្សាហកម្ម  ទប់ស្កាត់រាល់ការបង្វែរសារធាតុគីមីពីជំនួញត្រឹមត្រូវស្របច្បាប់យកទៅផលិតគ្រឿងញៀន ឬ ប្រើក្នុង សកម្មភាពភេរវកម្ម ឬ ផលិតអាវុធគីមីជីវសាស្រ្ត និង  បង្ការការប្រើសារធាតុគីមីទៅប្រព្រឹត្តអំពើល្មើសផ្សេងៗ (ដូចជាការជះទឹកអាស៊ីដដើម)  ការពារសុវត្ថិភាព សុខភាពមនុស្ស សត្វ និងការពារបរិស្ថាន ដូចជា៖  -ការពារការយកសារធាតុគីមីទៅប្រើក្នុងផលិតផលម្ហូបអាហារមិនត្រឹមត្រូវ ខុសលក្ខណៈបច្ចេកទេស ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបង្កើតឲ្យមានផលិតផលក្លែងក្លាយ  -ការពារគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ដូចជាកម្មករធ្វើការនៅកន្លែងដែលមានសារធាតុគីមី  -ការទុកដាក់សារធាតុគីមីមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចបណ្តាលឲ្យមានការផ្ទុះ ឬ ឆាបឆេះ   -ត្រូវដាក់ស្លាកសញ្ញាលើសារធាតុគីមីនីមួយៗឲ្យបានត្រឹមត្រូវ ដើម្បីឲ្យអ្នកប្រើប្រាស់មានភាពងាយ ស្រួល និងស្គាល់សារធាតុគីមី និងសញ្ញាគ្រោះថ្នាក់ច្បាស់លាស់    -ការពារការបំពុលបរិស្ថាន ដែលបណ្តាលមកពីកាកសំណល់រាវ រឹង និងឧស្ម័នដែលហូរចេញពីរោងចក្រ។




អត្ថបទដែលទាក់ទង

[ Wed-08-June-2016 ]
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានធ្វើការរៀបចំសិក្ខាសាលាមួយស្តីពី “ការរៀបចំសេចក្តីព្រៀងស្តង់ដារអង្ករផ្ការរំដួល និងផ្កាច័ន្ទសែនសរ” នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅខេត្តបាត់ដំបង។សិក្ខាសាលានេះមានសិក្ខាកាមចូលរួមពីតំណាងសមាគមកសិករ ម្ចាស់រោងម៉ាស៊ិនកិនស្រូវ អ្នកនាំចេញ

[ Wed-18-May-2016 ]
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានធ្វើការរៀបចំសិក្ខាសាលាមួយស្តីពី “ការរៀបចំសេចក្តីព្រៀងស្តង់ដារអង្ករផ្ការរំដួល និងផ្កាច័ន្ទសែនសរ” នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅខេត្តបាត់ដំបង។

[ Wed-18-May-2016 ]
វិទ្យាស្ថានស្តង់ដារកម្ពុជា សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន​រោងចក្រ សហគ្រាស សិប្បកម្ម សេវាកម្ម និងសាធារណជនដែលមានការពាក់ព័ន្ធជ្រាបថា វិទ្យាស្ថានសូមធ្វើការផ្សព្វ​ផ្សាយអំពី “សេចក្តីព្រាង សេចក្តីព្រាងស្តង់ដារប្រព័្ធនគ្រប់គ្រងសុវត្ថិភាពឡជីវម៉ាស់”
ចូលគណនីប្រើប្រាស់
អាគារលេខ៥០៨ ផ្លូវជាតិ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥ / ទូរសារៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥
អ៊ីម៉េលៈ discinfo@camnet.com.kh / វែបសាយៈ www.isc.gov.kh
©២០១៦​ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  វិទ្យាស្ថានស្តង់ដារកម្ពុជា.
រចនា និងបង្ហោះដោយ សឺវីងវេប សឹលូសិន.