ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានធ្វើការរៀបចំសិក្ខាសាលាមួយស្តីពី “ការរៀបចំសេចក្តីព្រៀងស្តង់ដារអង្ករផ្ការរំដួល និងផ្កាច័ន្ទសែនសរ” នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅខេត្តបាត់ដំបង។សិក្ខាសាលានេះមានសិក្ខាកាមចូលរួមពីតំណាងសមាគមកសិករ ម្ចាស់រោងម៉ាស៊ិនកិនស្រូវ អ្នកនាំចេញ លក់ និងចែកចាយក្នុងស្រុក ហើយសិក្ខាសាលានេះមានគោលបំណងប្រមូលព័ត៌មាន និងទិន្នន័យពាក់ព័ន្ធទៅនឹងអង្ករផ្ការំដួល និងផ្កាច័ន្ទសែនសរ ដើម្បីរៀបចំទៅជាស្តង់ដារជាតិ ឱ្យមានគុណភាព សុវត្ថិភាព និងដើម្បីបញ្ជាក់អត្តសញ្ញាណអង្ករកម្ពុជា ក្នុងការនាំចេញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។