វិទ្យាស្ថានស្តង់ដារកម្ពុជា សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុនរោងចក្រ សហគ្រាស សិប្បកម្ម សេវាកម្ម និងសាធារណជនដែលមានការពាក់ព័ន្ធជ្រាបថា វិទ្យាស្ថានសូមធ្វើការផ្សព្វផ្សាយអំពី “សេចក្តីព្រាងស្តង់ដារ” ក្នុងគោលបំណងផ្តង់ឱកាសដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម និងសាធារណជនដែលមានការពាក់ព័ន្ធ ឬចំណាប់អារម្មណ៍ទៅនឹង ស្តង់ដារព្រាងខាងលើនេះអាចធ្វើការពិនិត្យ គ្រប់ចំណុចនៃសេចក្តីព្រាងស្តង់ដារទាំងនេះនៅវិទ្យាស្ថាន ស្តង់ដារកម្ពុជា ឬនៅគ្រប់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្តនៅរៀងរាល់ម៉ោងធ្វើការ ឬតាមគេហទំព័រ www.isc.gov.kh ដើម្បីផ្តល់មតិ ឬធ្វើការតវ៉ាជំទាស់មកវិទ្យាស្ថានស្តង់ដារកម្ពុជា ជាលាយល័ក្ខណ៍អក្សរដោយត្រូវបញ្ជាក់ និងបង្ហាញពីមូលហេតុ នៃការផ្តល់មតិ ឬការតវ៉ាជំទាស់ទៅនឹងស្តង់ដារព្រាងនេះ ឱ្យបានច្បាស់លាស់នៅក្នុង រយៈពេលសាមសិប (៣០)ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។ ស្តង់ដារព្រាងខាងលើនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំ ក្រុមប្រឹក្សាស្តង់ដារជាតិដើម្បីអនុម័ត និងប្រកាសឱ្យទៅជាស្តង់ដារកម្ពុជាផ្លូវការក្រោយពី៖
ក/- រយៈពេលសាមសិបថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្នុងករណីគ្មានការផ្តល់មតិ ឬការតវ៉ាជំទាស់
ខ/- បានធ្វើការពិនិត្យនឹងដោះស្រាយរួចរាល់ការផ្តល់មតិឬការតវ៉ាជំទាស់។
វិទ្យាស្ថានស្តង់ដារកម្ពុជា សង្ឃឹមថាក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម និង សាធារណជនដែលមានការពាក់ព័ន្ធឬចំណាប់អារម្មណ៍ទាំងអស់នៅក្នុងព្រះរាជាណាចក្រ កម្ពុជា នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើនេះ ដោយស្មោះស្ម័គ្រជាទីបំផុត៕ អ្នកអាចធ្វើការតវ៉ាក្នុងការផ្តល់មតិតាមរយៈ E mail: DSTC@ISC.GOV.KH
ចុះទីនេះដើម្បីទាញយកព្រាងស្តង់ដារ
១ ស្តង់ដារអង្ករពូជផ្កាច័ន្ធសែនសរ
២ ស្តង់ដារអង្ករពូជផ្ការំដួល